សូមស្វាគមន៍មកកាន់ FRIENDS របស់យើង!
ពាក្យពេញរបស់ FRIENDS Project គឺ Furthering International Relations Capacities and Interncultural
Engagement to Nurture Campus Diversity and to Support Internationalization at Home
ឬការបង្កើនសមត្ថភាពទំនាក់ទំនងអន្តរជាតិ និងផ្លាស់ប្តូរវប្បធម៌ ដើម្បបណ្តុះនូវភាពចម្រុះ និងអន្តរជាតូបនីយកម្ម ក្នុងសាកលវិទ្យាល័យ។
FRIENDS Project ត្រូវបានបង្កើតឡើងដើម្បីជំរុញនូវ អនុ្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ (IaH) ក៏ដូចជា
អភិវឌ្ឍបន្ថែមនូវការយល់ឃើញ អំពីអន្តរជាតូបនីយកម្មថ្នាក់ឧត្តមសិក្សា ក្នុងប្រទេសដៃគូរបស់យើងទាំងប្រាំនៅអាស៊ី
ដែលជាសមាជិកក្នុងគម្រោងនេះ រួមមាន ប្រទេសប៊ូតង់ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ ការបង្កើតឱ្យមាន IaH
នេះគឺផ្អែកទៅលើការសន្មត់មួយថា និស្សិតសាកលវិទ្យាល័យភាគច្រើននៅលើពិភពលោក មិនអាចធ្វើកម្មសិក្សាទៅក្រៅប្រទេសបាន
ដូច្នេះ ពួកគាត់មានការទទួលបាននូវជំនាញ និងចំណេះដឹងជាសកលតិចតួចបំផុត។
ទស្សនៈនៃ IaH នេះ ត្រូវបានលេចឡើងនៅដើមទសវត្ស ឆ្នាំ២០០០ ហើយក៏មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ នៅទ្វីបអឺរ៉ុប រហូតដល់
IaH ត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយនៃ European Higher Education in the World 2013 ។
គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាជាច្រើននៅសហភាពអឺរ៉ុប កំពុងទទួលយកនូវ IaH ជាគោលការណ៍របស់សាលា
សម្រាប់អន្តរជាតូបនីយកម្មកម្មវិធីសិក្សា ការបង្រៀននិងរៀនសូត្រ សកម្មភាពក្រៅកម្មវិធីសិក្សា ក៏ដូចជា ទំនាក់ទំនងជាមួយនឹងវប្បធម៌
និងជនសាសន៍ដ៏ទៃក្នុងសាលា។
ដើម្បីឱ្យមានដំណើរការក្នុងគម្រោងនេះ IaH ត្រូវបានឱ្យនិយមន័យទៅតាម Beelen និង Jones ឆ្នាំ២០១៥ ថា
“ជាការរួមបញ្ចូលនូវកម្មវិធីសិក្សាអន្តរជាតិ និងអន្តរវប្បធម៌ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងក្រៅផ្លូវការរបស់សាលា
សម្រាប់និស្សិតទាំងអស់” (Beelen & Jones, 2015, p.12)។
ប្រសិនបើ អ្នកប្តេជ្ញាចិត្តក្នុងការស្វែងយល់បន្ថែម អំពីអន្តរវប្បធម៌ ហើយមានចំណាប់អារម្មណ៍ក្នុងការរៀនសូត្រពីវប្បធម៌ផ្សេងៗ
និងបង្កើនជំនាញសកលរបស់អ្នក សូមបន្តតាមដានរាល់សកម្មភាព នៃដំណើរការ FRIENDS របស់យើង!