ការប្រកួតរចនា SWAG – កម្មវិធីរបស់និស្សិត សាកលវិទ្យាល័យអន្តរជាតិ ឌូវី

ក្រោមកិច្ចសហប្រតិបត្តិការជាមួយ FRIENDS Erasmus+ project សាកលវិទ្យាល័យអន្តរជាតិ ឌូវី និងសាកលវិទ្យាល័យស្វាយរៀង បានចាប់ផ្តើមបើកនូវការប្រកួតការរចនា SWAG សម្រាប់និស្សិតរបស់ខ្លួន

អំពីការប្រកួតប្រជែង

កម្មវិធីប្រកួតរចនា (design) SWAG សម្រាប់ FRIENDS Project បង្កើតឡើងក្នុងគោលបំណងបង្កើនការចាប់ អារម្មណ៍ទៅលើ FRIENDS Project ។ FRIENDS Project ទទួលបានមូលនិធិពី Erasmus+ ហើយពាក្យពេញរបស់ FRIENDS គឺ Furthering International Relations Capacities and Intercultural Engagement to Nurture Campus Diversity and to Support Internationalization at Home ឬការបង្កើនសមត្ថភាពទំនាក់ទំនងអន្តរជាតិ និងផ្លាស់ប្តូរវប្បធម៌ ដើម្បបណ្តុះនូវភាពចម្រុះ និងអន្តរជាតូបនីយកម្ម ក្នុងសាកលវិទ្យាល័យ។ ការរចនាដែលល្អជាងគេ នឹងត្រូវបានយកទៅប្រើប្រាស់ជាផ្លូវការសម្រាប់ SWAG ដើម្បីឆ្លើយតបនឹង FRIENDS Project ។

អំពី SWAG

ពាក្យពេញរបស់ SWAG គឺ Stuff We All Get ។ SWAG សំដៅទៅលើសម្ភារប្រើប្រាស់ សម្រាប់ធ្វើការ ផ្សព្វផ្សាយអំពីផលិតផល សេវាកម្ម ឬស្ថាប័នណាមួយ ដែលមានយ៉ាងហោចណាស់ ឡូហ្គោ ឬពាក្យស្លោក របស់ ផលិតផល សេវាកម្ម ឬស្ថាប័ននោះ និងមានការចំណាយតិចតួចក្នុងការផលិត។

អត្ថប្រយោជន៍

  • អ្នករចនាល្អជាងគេ ក្នុងសាកលវិទ្យាល័យ ទទួលបាន៖ 1.Certificate ចូលរួម និងឈ្នះលើការរចនា 2.អញ្ជើញចូលរួមធ្វើបទបង្ហាញ អំពីការរចនារបស់ខ្លួន 3. ផ្សព្វផ្សាយទូលំទូលាយ អំពីការឈ្នះការរចនានេះ ក្នុង facebook page របស់ DIU
  • អ្នករចនាល្អជាងគេ ក្នុងចំណោម១២ សាកលវិទ្យាល័យ ទទួលបានសម្ភារដែលខ្លួនរចនា មួយឈុត។

ការណែនាំអំពីការប្រកួត

និស្សិត DIU ពេញម៉ោងទំាងអស់ អាចចូលរួមក្នុងការប្រកួតនេះ ព្រោះ DIU ជាសមាជិកមួយក្នុង FRIENDS Project ។

ការរចនា ត្រូវតែជាគំនិតច្នៃប្រឌិតរបស់ខ្លួន មានពណ៌របស់ FRIENDS មិនធ្លាប់ត្រូវបានបោះពុម្ពផ្សាយ កន្លងមក ហើយមិនមានការបំពានទៅលើសាសនា ជាតិសាសន៍ និមិត្តសញ្ញា ឡូហ្គោ ឬកម្មសិទ្ធិបញ្ញារបស់ បុគ្គល ឬអាជីវកម្មណាមួយឡើយ។ ការរចនាអាចធ្វើក្នុង កម្មវិធីអេឡិចត្រូនិច ឬគូរដោយដៃ។

ការរចនាដែលល្អជាងគេ នឹងក្លាយទៅជាសម្បត្តិរបស់ FRIENDS Project ហើយយកទៅប្រើប្រាស់ ជាផ្លូវការសម្រាប់គម្រោង។ និស្សិត ដែលបានបញ្ជូនការរចនារបស់ខ្លួនមក ត្រូវតែយល់ស្របនឹងលក្ខខណ្ឌ នៃការប្រកួត។

និស្សិតម្នាក់ អាចចូលរួមក្នុងការរចនានេះ បានតែម្តងប៉ុណ្ណោះ។

របៀបនៃការដាក់ពិន្ទុសម្រាប់ការរចនានីមួយៗ ត្រូវផ្អែកទៅលើ គំនិតផ្ទាល់ខ្លួន ភាពច្នៃប្រឌិត មុខងារ នៃសម្ភាររចនាទាំងនោះ និងការបញ្ជ្រាបនូវគោលគំនិត និងទស្សនវិជ្ជានៃ FRIENDS គ្រប់គ្រាន់។

ការរចនាដែលល្អជាងគេ នៅក្នុង DIU នឹងត្រូវបានជ្រើសរើសដោយការបោះឆ្នោត ពីនិស្សិតទាំងអស់។

ការរចនាដែលល្អជាងគេពី DIU នឹងត្រូវបានបញ្ជូន ទៅប្រកួតជាមួយនិស្សិតផ្សេងៗ ទៀត របស់សាកល- វិទ្យាល័យដៃគូទាំង១២ ហើយសមាជិកម្នាក់ដែលតំណាងសាកលវិទ្យាល័យនីមួយៗ មានជម្រើសបី ក្នុងការ ជ្រើសរើសការរចនារបស់និស្សិតដែលល្អបំផុត។

ការបោះឆ្នោតទៅលើ ការរចនារបស់និស្សិត នឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច ហើយនិស្សិតចំនួន ៣នាក់ ដែលធ្វើបានល្អជាងគេ នឹងត្រូវបានប្រកាស។

គន្លឹះមួយចំនួន សម្រាប់រចនា

ត្រូវប្រាកដខ្លួនឯងថា នឹងរចនាឱ្យបានល្អ៖ នេះនឹងធ្វើឱ្យការរចនា SWAG របស់ខ្លួន មានការចាប់អារម្មណ៍ កាន់តែខ្លាំង និងយូរអង្វែង។ បើមានគេចូលចិត្តច្រើន គេនឹងនិយាយតៗ គ្នា ហើយនឹងមានមតិជាវិជ្ជមាន ទៅលើកម្មវិធីនេះ។

ត្រូវគិតអ្វី ក្រៅពីសម្ភារការិយាល័យ៖ សម្ភារ SWAG គួរតែជារបស់ប្រើប្រាស់ ក្នុងការធ្វើដំណើរទៅកាន់ មជ្ឈដ្ឋានខាងក្រៅ ដែលអាចឱ្យគេមើលឃើញកាន់តែច្រើន អំពីគម្រោងនេះ។

ត្រូវគិតអំពីគុណតម្លៃនៃសាកលវិទ្យាល័យទាំង១២ និងគម្រោងនេះ៖ សម្ភារ ឬការឌីហ្សាញ ត្រូវឆ្លុះបញ្ជាំង ពីតម្លៃ និងអត្តសញ្ញាណនៃគម្រោង ឧ. មិនខ្ជះខ្ជាយទៅលើបរិស្ថាន សមរម្យអាចទទួលយកបាន ។ល។

អាចប្រើប្រាស់បានទំាងអស់គ្នា៖ ត្រូវធានាថា SWAG គឺរចនាសម្រាប់មនុស្សទូទៅ ឧ. ភេទ សាសនា ជាតិសាសន៍ ។ល។

ការប្រគល់ការឌីហ្សាញ

និស្សិតត្រូវប្រគល់ការរចនារបស់ខ្លួន ទៅលើសម្ភារ ចំនួនពី ៣ ទៅ ៥ (សម្ភារ)។

ពណ៌ ឡូហ្គោ និងតួអក្សរ ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយគួរមានយ៉ាងហោចណាស់ ឡូហ្គោ និងឈ្មោះ របស់ FRIENDS ។

ការឌីហ្សាញ ត្រូវប្រគល់ជូនជា .PNG និង .PSD ។

និស្សិតដែលប្រគល់ជូនការរចនាមក ត្រូវស្កេនភ្ជាប់ជាមួយនូវ កាតនិស្សិត និងទម្រង់កិច្ចសន្យា ដោយមាន ចុះហត្ថលេខាទទួលស្គាល់។

ការរចនា ត្រូវផ្ញើមកតាមរយៈអ៊ីម៉ែល៖ raksmey_meas@diu.edu.kh ។

ការរចនារបស់និស្សិត នឹងបង្ហោះទៅលើ website កម្ពុជា (ខាងក្រោម) ហើយនិស្សិត DIU ទាំងអស់នឹង បោះឆ្នោតទៅលើការរចនាដែលខ្លួនពេញចិត្ត។ បន្ទាប់មក ការរចនានោះ នឹងយកទៅប្រកួតជាមួយនឹង សាកលវិទ្យាល័យដៃគូទាំង១២ ។ https://kh.erasmusplusfriends.eu/

កាលបរិច្ឆេទប្រកួតប្រជែង

ចាប់ផ្តើមការប្រកួត៖ ៨ កក្កដា ២០១៩

ប្រគល់ការរចនា៖ ៨ កក្កដា – ៣១ សីហា ២០១៩

ការវិនិច្ឆ័យតាមសាកលវិទ្យាល័យ៖ ១ – ៨ កញ្ញា ២០១៩

ប្រកាសអ្នកឈ្នះតាមសាកលវិទ្យាល័យ៖ ៩ កញ្ញា ២០១៩

ប្រកាសអ្នកឈ្នះលេខ១ ក្នុងចំណោមសាកលវិទ្យាល័យដៃគូទាំង១២៖ ៣០ កញ្ញា ២០១៩

ផលិតកម្ម SWAG ៖ តុលា ២០១៩ ។

របៀបនៃការវិនិច្ឆ័យ

គំនិតផ្ទាល់ខ្លួន៖ ២០%

ភាពច្នៃប្រឌិត៖ ៣០%

មុខងារនៃសម្ភាររចនាទាំងនោះ៖ ២៥%

ការបញ្រ្ជាបនូវគោលគំនិត និងទស្សនវិជ្ជានៃ FRIENDS ៖ ២៥%

ទំនាក់ទំនង

អ៊ីម៉ែល៖ raksmey_meas@diu.edu.kh

លេខទូរសព្ទ៖ 093 93 52 32 / 012 311 810

Leave a Reply

Your email address will not be published. Required fields are marked *