និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ចូលរៀនវគ្គសិក្សាតាមប្រព័ន្ធអនឡាញ ស្តីពី ការយល់ដឹងអំពីអន្តរវប្បធម៌ និងភាពចម្រុះនៃវប្បធម៌ (IACD MOOC)

ទោះបី ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺ COVID-19 ដែលនិស្សិតមិនអាចមកសិក្សានៅសាកលវិទ្យាល័យ និងការអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ជាច្រើនបានស្មគ្រចិត្តសិក្សាតាមប្រព័ន្ធអនឡាញ លើមុខវិជ្ជា “ការយល់ដឹងពីអន្តរវប្បធម៌ និងភាពចម្រុះនៃវប្បធម៌” របស់គម្រោង Erasmus+ FRIENDS Project ។
និស្សិតដែលបញ្ចប់ការសិក្សា នឹងទទួលបាន៖
– វិញ្ញាបនបត្រអន្តរវប្បធម៌ ពីគម្រោងនេះ
– ក្រេឌីតចំនួន 4 ECTS របស់ សហភាពអឺរ៉ុប
– ចំណេះដឹងសកល និងជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ
– និស្សិត ៣រូប នឹងត្រូវបានជ្រើសរើសទៅសិក្សានៅ សហភាពអឺរ៉ុប រយៈពេល ៨សប្តាហ៍។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និស្សិត ដែលបានចូលរួមសិក្សាមុខវិជ្ជាអនឡាញនេះ ហើយសង្ឃឹមថា និស្សិតនឹងទទួលបាននូវចំណេះដឹងថ្មីៗពីកម្មវិធី។

Leave a Reply

Your email address will not be published. Required fields are marked *