កម្មវិធី FRIENDS Virtual Film Fest តាមប្រព័ន្ធអនឡាញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

.

ក្នុងឱកាសប្រារព្ធពីធី #ErasmusDays ដែលមានរយៈពេល ៣ថ្ងៃ សម្រាប់ Erasmus+ Programme នៅអឺរ៉ុប និងទូទាំងពិភពលោក ពោលគឺ ថ្ងៃទី១៥ ទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២០ សមាជិក FRIENDS Project របស់យើង សូមអញ្ជើញសាធារណជនទាំងអស់ ដែលឱ្យតម្លៃទៅលើការអត់អោន ការយោគយល់គ្នាទៅវិញទៅមក និងអន្តរជាតូបនីយកម្ម ក្នុងថ្នាក់ឧត្តមសិក្សា ចូលរួមក្នុងកម្មវិធី FRIENDS Virtual Film Fest ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញនៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ម៉ោងប្រទេសកម្ពុជា។

និស្សិតសាកលវិទ្យាល័យរបស់សមាជិក FRIENDS ដែលវិឌីអូឃ្លីបចែករំលែកបទពិសោធន៍របស់ពួកគេ ត្រូវបានជ្រើសរើសក្នុងចង្កោម Best Visual Effect, Best Script, និង Best Short Film នឹងត្រូវបានប្រកាសក្នុងកម្មវិធីផ្លូវការនៃ FRIENDS Virtual Film Fest ហើយនិស្សិតម្នាក់ៗនោះ នឹងធ្វើបទបង្ហាញខ្លីៗ អំពីវិឌីអូឃ្លីបរបស់ខ្លួន។

FRIENDS Virtual Film Fest នឹងផ្សាយបន្តផ្ទាល់នៅលើ FRIENDS Facebook page ៖ https://www.facebook.com/friendserasmusplus ដែលមិត្តៗ និងអ្នកគាំទ្រទាំងអស់នៅអាស៊ី អាចតាមដាន និងអបអរសាទរនូវ វិឌីអូឃ្លីបបែបមិត្តភាព របស់និស្សិតនៃប្រទេសប៊ូតង់ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។

សម្រាប់ព័ត៌មានបន្ថែមទៅលើ FRIENDS Virtual Film Fest សូមទាញយករបៀបវីរៈ នៅទីនេះ

ចូលរួមជាមួយយើងក្នុង #ErasmusDays 2020 និងធ្វើជាមិត្តរបស់ FRIENDS យើង!

Leave a Reply

Your email address will not be published. Required fields are marked *