ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ / April 2, 2021
ដោយសារការវីករាលដាលជម្ងឺកូវីដ១៩ ចេះតែបន្តអាក់ខានដល់សកម្មភាពមួយចំនួនរបស់គ្រឹះស្ថានអប់រំនានា ក្រុមការងាររបស់គម្រោង Erasmus+ FRIENDS Project នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី បានរៀបចំ កម្មវិធីសម្ភោធការបើកឱ្យប្រើប្រាស់នូវ FRIENDS Teahouse ជាមួយនឹងពិធីកាត់ខ្សែរបូរ ដែលត្រូវបានពន្យារជាច្រើនខែ ប៉ុន្តែក្រោមស្មារតីនៃការទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីដ១៩ ។ បណ្ឌិត រ៉េមិន ហ្សិប សហស្ថាបនិក និងជាសាកលវិទ្យាធិការ បានថ្លែងក្នុងកម្មវិធីនេះ អំពីការប្តេជ្ញាចិត្តចំពោះ ការធ្វើអន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ និងអត្ថប្រយោជន៍នានានៃការចូលរួមក្នុងគម្រោងនេះ។ វិញ្ញាបនបត្រសម្រាប់និស្សិត ដែលឈ្នះការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍កន្លងទៅ ក៏ត្រូវបានចែកជូនក្នុងកម្មវិធីនេះផងដែរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ដែលបានជួយរៀបចំកម្មវិធីសម្ភោធនេះ ក៏ដូចជា ជួយគាំទ្រដល់ការងាររបស់គម្រោង FRIENDS Project ផងដែរ។
Even as the COVID-19 pandemic continues to disrupt activities in many educational institutions, Dewey International University celebrated the opening of the Erasmus+ funded FRIENDS Teahouse with a ribbon-cutting ceremony. This opening, which had been delayed for many months, was celebrated with full awareness of the COVID-19 disease. Our university Co-founder and President Dr Raymond Zepp gave a speech detailing our commitment to internationalization at home and the benefits of being involved in the FRIENDS project. Certificates were also presented to the 3 winners of DIU’s Digital Storytelling Contest.
Many thanks to those who were involved in the organization of this opening and to all the DIU management and staff who supported and joined the ceremony.

