សកម្មភាព និងលទ្ធផល

FRIENDS Project បានកំណត់យក អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ (IaH) ជាគោល ដើម្បីបង្វែរនូវ ស្ថានភាពអន្តរជាតូបនីយកម្មសាកលវិទ្យាល័យពីការបញ្ជូននិស្សិតទៅក្រៅប្រទេស ទៅជាការបង្កើនជំនាញ និងចំណេះដឹងជាសកលក្នុងកម្មវិធីសិក្សា ជូនដល់និស្សិតសាកលវិទ្យាល័យទូទៅ។ FRIENDS Project បំផុសនូវគំនិតថ្មីនេះ ទៅលើសាកលវិទ្យាល័យជាសមាជិកទំាង១២ នៅអាស៊ី ដោយធ្វើការបណ្តុះនូវបរិយាកាសស្មើភាពមួយជូននិស្សិត ពោលគឺ មិនឱ្យអន្តរជាតូបនីយកម្ម ជាអត្ថប្រយោជន៍របស់និស្សិតមួយចំនួនតូច ប៉ុន្តែជាផលប្រយោជន៍ដល់និស្សិតទាំងអស់ ក្នុងសាកលវិទ្យាល័យ។ FRIENDS Project ធ្វើការបោះជំហ៊ានទៅរកគោលគំនិតតែមួយគត់របស់ IaH គឺជួយសម្រួលទៅដល់វប្បធម៌ចម្រុះ និងបំពាក់បំប៉ននូវជំនាញអន្តរវប្បធម៌ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងក្រៅផ្លូវការរបស់សាកលវិទ្យាល័យ។

សកម្មភាព និងលទ្ធផលខាងក្រោម ជាការរំពឹងទុកពីគម្រោង ដែលមានរយៈពេល ៣៦ខែ ចាប់ផ្តើមពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៖

១. ផែនការសកម្មភាពរបស់សាកលវិទ្យាល័យ ចំពោះ IaH ៖ គោលបំណង គឺដើម្បីដាក់បញ្ចូលទៅក្នុង ផែនការយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ អំពី IaH និងដើម្បីពង្រឹងសមត្ថភាពអន្តរជាតូបនីយកម្ម ទៅដល់មន្ត្រីក្នុងការិយាល័យទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យនីមួយៗ (កិច្ចការក្នុង ផែនការសកម្មភាពទី១)។

២. សិក្សាមុខវិជ្ជាតាមអនឡាញ ដើម្បីទទួលបានវិញ្ញាបនបត្រអន្តរវប្បធម៌៖ បង្កើតឡើង និងបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដែលជាសមាជិក ដើម្បីបង្កើនចំណេះដឹងដល់និស្សិត ពាក់ព័ន្ធទៅនឹងអន្តរវប្បធម៌ និងការប្រឈមទៅនឹងវប្បធម៌ចម្រុះ។  វិញ្ញាប័នបត្រអន្តរវប្បធម៌ នឹងផ្តល់ជូននិស្សិតក្រោយបញ្ចប់ការសិក្សាតាមអនឡាញ ដើម្បីឱ្យពួកគាត់មានសិទ្ធិក្នុងទៅបង្កើតជាវីឌីអូខ្លីបខ្លីមួយ អំពីខ្លួនគាត់។ យ៉ាងតិចនិស្សិត ១៨០នាក់ ក្នុងសាកលវិទ្យាល័យនីមួយៗ នឹងទទួលបានវិញ្ញាបនបត្រអន្តរវប្បធម៌នេះ នៅដំណាក់កាលដំបូងនៃ FRIENDS Project (កិច្ចការក្នុង ផែនការសកម្មភាពទី២)។

៣. មជ្ឍមណ្ឌល FRIENDS Teahouse បង្កើតឡើងនៅក្នុងសាកលវិទ្យាល័យជាសមាជិកទាំង១២ របស់យើង គឺដើម្បីធ្វើជាមជ្ឍមណ្ឌលពហុវប្បធម៌មួយ សម្រាប់និស្សិតឱ្យទទួលបាននូវបទពិសោធន៍នៃវប្បធម៌ចម្រុះ និងជួយនិស្សិតឱ្យមានការស៊ាំទៅនឹងបរិយាកាសនៃភាពចម្រុះនេះ។ ម្យ៉ាងទៀត FRIENDS Teahouses ទាំង១២ នឹងរួមចំណែកបង្កើននូវចំណេះដឹងជាសកល សម្រាប់សាកលវិទ្យាល័យទាំងមូល ក៏ដូចជាសម្រាប់និស្សិតទូទៅផងដែរ (កិច្ចការក្នុង ផែនការសកម្មភាពទី៣)។

៤. កម្មវិធី Home Away from Home ៖ កម្មវិធីនេះគឺជាគំរូមួយ នៃការបង្កើតឱ្យមានការថែរក្សា និងការផ្តល់សេវាកម្មល្អ ទៅដល់និស្សិតបរទេស នៅក្នុងសាកលវិទ្យាល័យជាសមាជិកទាំង១២ ។ សម្រាប់រយៈពេលវែង កម្មវិធីនេះ នឹងរួមចំណែកក្នុងការបង្កើនចំនួននិស្សិតបរទេស មកសិក្សានៅសាកលវិទ្យាល័យជាសមាជិក (កិច្ចការក្នុង ផែនការសកម្មភាពទី៣)។