វិឌីអូឃ្លីបចែករំលែកបទពិសោធន៍

អត្ថបទណែនាំនៃការធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ បង្កើតឡើង ដោយអ្នកជំនាញក្នុង FRIENDS Project នៅអាស៊ី ក្នុងគោលបំណងឱ្យនិសិ្សតមានចំណេះដឹង និងជំនាញងាយៗ ជាមូលដ្ឋាន ដើម្បីបង្កើត និងផលិតវីឌីអូឃ្លីប ពីចំនុចសូន្យ ហើយគួរឱ្យចាប់អារម្មណ៍ និងមានការបំផុសគំនិតល្អៗ។ និស្សិតនីមួយៗ នៅអាស៊ី ដែលបានចុះឈ្មោះទទួលយក វិញ្ញាបនបត្រអន្តរវប្បធម៌ ត្រូវធ្វើវិឌីអូឃ្លីបមួយ រៀបរាប់អំពីបទពិសោធន៍របស់ខ្លួន ពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ ឬទំនាក់ទំនងអន្តរវប្បធម៌ ការស្វែងយល់អំពីសារៈសំខាន់ នៃចម្រុះវប្បធម៌ ការយល់ដឹងពីអន្តរវប្បធម៌ ការអត់ឱនគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ អត្ថបទណែនាំនេះ នឹងរៀបរាប់អំពី វិធីធ្វើវិឌីអូឃ្លីប លក្ខខណ្ឌចូលរួម ចំនុចគួរឱ្យកត់សម្គាល់ ជំហ៊ាននៃការបង្កើតវិឌីអូឃ្លីប ក៏ដូចជា ដំណើរការ និងរបៀបនៃការវាយតម្លៃ ឬលក្ខណៈវិនិច្ឆ័យ។

ស្វែងយល់បន្ថែមអំពីការធ្វើវិឌីអូឃ្លីប តាមរយៈវិឌីអូផ្សព្វផ្សាយខាងក្រោម បង្កើតឡើងដោយ ក្រុមការងាររបស់ FRIENDS Project នៅ APU ប្រទេសម៉ាឡេស៊ី៖

ដើម្បីទាញយក អត្ថបទណែនាំនៃការធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ សូមចុចនៅទីនេះ។