កិច្ចប្រជុំភាពជាដៃគូលើកទី៤ នៅប្រទេសថៃ

បន្ទាប់ពីមានភាពមិនប្រាកដប្រជាក្នុងពិភពលោក ដែលអូសបន្លាយអស់រយៈពេលជាយូរ ខណៈដែលករណី Covid-19 បានធ្លាក់ចុះ និងការរឹតបន្តឹងការធ្វើដំណើរចាប់ផ្តើមធូរស្រាល ទីបំផុត ដៃគូគម្រោង FRIENDS អាចរៀបចំកិច្ចប្រជុំគម្រោងភាពជាដៃគូលើកទី៤របស់ខ្លួន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

កិច្ចប្រជុំគម្រោងភាពជាដៃគូលើកទី៤ បូកជាមួយអ្វីដែលគេហៅថា Home Away From Home Retreat បានធ្វើឡើងនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ បានប្រព្រឹតឡើងចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 ហើយត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Payap ។ ក្នុងអំឡុងពេលកិច្ចប្រជុំ រយៈពេលបួនថ្ងៃនោះ ភាពជាអ្នកដឹកនាំ និងតួនាទីសម្របសម្រួលសិក្ខាសាលា ត្រូវបានបែងចែកទៅឱ្យដៃគូ HEIs ទាំងអស់ ដោយមិនគិតពីរបៀបដែល HEIs ចូលរួម តាមអ៊ីនធឺណិត ឬទល់មុខគ្នា។

Home Away From Home Retreat ដើមឡើយគ្រោងធ្វើឡើងនៅឯកិច្ចប្រជុំដៃគូលើកទីដែលបាបគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២០ ប៉ុន្ដែក៏ត្រូវបានពន្យារពេលដោយសារបញ្ហា COVID-19។ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលថ្ងៃ ដៃគូបានសហការធ្វើការលើ កម្មវិធី Home Away from Home បានចូលរួមវគ្គកសាងក្រុម(Team building) សិក្ខាសាលា និងលំហាត់សាកល្បង ហើយបានធ្វើការលើ ទិដ្ឋភាពផ្សេងៗ នៃនៃដំណើរការ FRIENDS Teahouses ដែលផ្សារភ្ជាប់ទៅនឹង ការអភិវឌ្ឍន៍ជំនាញសកល របស់និស្សិតក្នុងស្រុក និងអន្តរជាតិ។

ក្នុងអំឡុងពេលកិច្ចប្រជុំដៃគូនៅប្រទេសថៃនោះ គុណភាពគម្រោង ការផ្សព្វផ្សាយ និងការកេងប្រវ័ញ្ចនៃលទ្ធផល ត្រូវបានលើកយកមកពិភាក្សា។

FRIENDS 4th Partner Meeting Agenda

Comments are closed.