ជំនួបនិស្សិតនៅ សាកលវិទ្យាល័យអន្តរជាតិ ឌូវី ស្តីពី ការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ ឬ Digital Storytelling Contest ថ្ងៃទី១៨ ទី២៩ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០

នៅថ្ងៃទី១៨ ទី២៩ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក មាស រស្មី អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងកិច្ចការបរទេស នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី បានធ្វើបទបង្ហាញចំនួន ៣លើក ទៅកាន់និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ស្តីពី “ការប្រកួតធ្វើវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍”។ លោក មាស រស្មី ធ្វើបទបង្ហាញចំនួន ៣លើកនេះ អាចអនុញ្ញាតឱ្យនិស្សិត ឬថ្នាក់ទាំអស់ ជ្រើសរើសពេលវេលាណាមួយ ដើម្បីនិស្សិតអាចចូលរួមបានគ្រប់ៗគ្នា។ ក្នុងការធ្វើបទបង្ហាញទាំង ៣លើកនេះ មាននិស្សិតចូលរួមសរុប ២១៨នាក់។

ការប្រកួតធ្វើវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍ គឺជាសកម្មភាពមួយដែលជំរុញ និងលើកទឹកចិត្តឱ្យនិស្សិតក្នុងវ័យសិក្សា បង្ហាញនូវបទពិសោធន៍របស់ខ្លួន ពាក់ព័ន្ធនឹងកិច្ចការបរទេស ឬអន្តរវប្បធម៌ តាមរយៈប្រព័ន្ធបណ្តាញសង្គម។ និស្សិតដែលធ្វើវិឌីអូឃ្លីប ល្អជាងគេចំនួន ៣រូប ព្រមទាំងបានបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធអនឡាញមួយ រៀបចំដោយគម្រោង នឹងទទួលបាន វិញ្ញាបនបត្រអន្តរវប្បធម៌ និងបានទៅចូលរួមកម្មវិធី ‘Boot Camp’ រយៈពេល ៨សប្តាហ៍ នៅ Varna University of Management ប្រទេសប៊ុលហ្ការី។

ជាមួយនឹង slide presentation ដែលបានរៀបចំ ពេលធ្វើបទបង្ហាញ លោកក៏បានចាប់ផ្តើមរៀបរាប់អំពី FRIENDS Project អំពីគោលបំណង រួចក៏បាននិយាយអំពី ការប្រកួតធ្វើវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍ ទៅកាន់និស្សិតទាំងអស់។

ខាងក្រោមនេះ ជាចំនុចដែលត្រូវបានលើកឡើងក្នុងការធ្វើបទបង្ហាញ ជូនដល់និស្សិត៖

១. អំពី FRIENDS Project

២. ប្រទេស និងសាកលវិទ្យាល័យ ដែលជាសមាជិកនៃ FRIENDS

៣. ការប្រកួតធ្វើវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍

៤. លទ្ធផល និងរង្វាន់

៥. សេចក្តីណែនាំពីការធ្វើវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍

៦. ការបង្កើតវិឌីអូឃ្លីប ចែករំលែកបទពិសោធន៍

៦. ដំណើរការវិនិច្ឆ័យ

៧. របៀបនៃការវិនិច្ឆ័យ។

ការធ្វើបទបង្ហាញបញ្ចប់ទៅដោយការពេញចិត្ត ហើយត្រូវបានរំពឹងថា នឹងមាននិស្សិតចូលរួមច្រើនក្នុងការប្រកួតនេះ។

ដើម្បូីចូលទៅកាន់ powerpoint slide នៃការធ្វើបទបង្ហាញ សូមចុចនៅទីនេះ។

Comments are closed.