ជំនួបនិស្សិត នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី ស្តីពី ការប្រកួតរចនា SWAG ថ្ងៃទី៧ ទី៩ និងទី១៤ ខែកក្កដា ឆ្នាំ២០១៩

 

នៅថ្ងៃទី៧ ទី៩ និងទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក មាស រស្មី បានរៀបចំការធ្វើបទបង្ហាញរយៈពេល ១ម៉ោង និង ៣០នាទី ដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ក្រោម ប្រធានបទ “ការប្រកួតរចនា SWAG របស់ FRIENDS Project”​ ដែលក្នុងការធ្វើបទបង្ហាញនោះ មាននិស្សិតចូលរួមសរុបទាំងអស់ចំនួន ២៣៦នាក់។

ការជួបនេះធ្វើឡើងចំនួន ៣លើក នៅបន្ទប់សាលប្រជុំ គឺដើម្បីឱ្យនិស្សិតគ្រប់ជំនាន់ទាំងអស់ មានឱកាសចូលរួមស្តាប់ និងសិក្សាស្វែងយល់។ លោកសាកលវិទ្យាធិការ បណ្ឌិត Raymond Zepp បានបើកកម្មវិធី និងថ្លែងការណ៍សង្ខេប ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់យើង ជាពិសេស កម្មវិធី FRIENDS Project ។​ បន្ទាប់មក លោក មាស រស្មី បានចាប់ផ្ដើមធ្វើបទបង្ហាញដោយមាន powerpoint slides រៀបរាប់សង្ខេបអំពី FRIENDS Project​ រួចក៏បន្តរៀបរាប់អំពីកម្មវិធី SWAG Design Contest ទៅកាន់និស្សិតគ្រប់រូបឱ្យបានដឹង។ ជាដំបូង គឺគាត់បានជម្រាបនិស្សិត ទាក់ទងនឹងគោលបំណងដែលគាត់ចង់និយាយនៅថ្ងៃនោះ រួចក៏បានធ្វើបទបង្ហាញដូចខាងក្រោម៖

១. រៀបរាប់ពីចំណុចសំខាន់ៗ ដែលនឹងលើកមកនិយាយ ដូចមាននៅក្នុងមាតិកានៃ powerpoint

២. ណែនាំឱ្យនិស្សិតស្គាល់អំពី អ្វីទៅ FRIENDS Project និងគោលបំណង

៣. បានបង្ហាញពី Logo និងពណ៌របស់ FRIENDS ទៅកាន់និស្សិតឱ្យបានស្គាល់

៤. បានពន្យល់យ៉ាងលម្អិតពីការប្រើប្រាស់ពណ៌របស់ FRIENDS ដើម្បីធ្វើការរចនា SWAG

៥. បង្ហាញពីប្រទេសដែលជាសមាជិករបស់ FRIENDS Project និងឈ្មោះសាកលវិទ្យាល័យដៃគូទាំង១៦

៦. រៀបរាប់ពី SWAG Design Contest និងលក្ខណ្ឌនៃការចូលរួមប្រកួត

៨. បង្ហាញពីការរចនាក្នុង BEEHIVE​ Project កាលពីឆ្នាំ២០១៦-១៨ ដែលជាប់ចំណាត់ថ្នាក់លេខ១ កាលពីពេលនោះ

៩. បង្ហាញពីគន្លឹះសំខាន់ៗ សម្រាប់ការរចនា ដើម្បីទៅប្រកួតជាមួយសាកលវិទ្យាល័យ ១២ផ្សេងទៀត

១០. ប្រាប់ពីកាលកំណត់ចុះឈ្មោះដល់និស្សិត ដែលមានចំណាប់អារម្មណ៍ រង្វាន់ និងថេរវេលា នៃកម្មវិធីនេះ។

ការធ្វើបទបង្ហាញទាំង ៣លើក ត្រូវបានបញ្ចប់ទៅដោយរលូនរយៈពេល ១ម៉ោង និង ៣០នាទី រៀងរាល់ពេល។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)

Comments are closed.