ថ្នាក់ដឹកនាំ ២រូប ពីសាកលវិទ្យាល័យអន្តរជាតិ ឌូវី និង ២រូប ពីសាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំ FRIENDS: Kick-off Meeting រយៈពេល ៤ថ្ងៃ នៅប្រទេសម៉ាឡេសុី ថ្ងៃទី៥-៨ ខែមីនា ឆ្នាំ២០១៩

.
ថ្នាក់ដឹកនាំ ២រូប នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី និង ២រូប ពីសាកលវិទ្យាល័យស្វាយរៀង ពីកម្ពុជា បានចូលរួមកិច្ចប្រជុំ FRIENDS: Kick-off Meeting រយៈពេល ៤ថ្ងៃ នៅប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ។ កិច្ចប្រជុំស្ថិតក្នុង Erasmus+ Programme (Key Action 2) Capacity Building for Higher Education (CBHE) ។ ក្នុងនោះ មានសមាជិកសាកលវិទ្យាល័យ ចូលរួមសរុប ១៦ ដែលមកពី ទ្វីបអឺរ៉ុប និងតំបន់អាសុី។
.
FRIENDS Project មានការផ្តោតសំខាន់ ទៅលើឃ្លាមួយគឺ Internationization at Home មានន័យថា ការធ្វើឱ្យសាកលវិទ្យាល័យរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលសិក្សាបែបស្តង់ដារអន្តរជាតិ តាមរយៈទំនាក់ទំនងគ្រប់ជាន់ថ្នាក់ ជាមួយដៃគូសាកលវិទ្យាល័យក្រៅប្រទេស ដូចជា ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ ព្រមទាំងបង្កើតកម្មវីធីសិក្សាបន្ថែមជាមួយគ្នា។
.
សម្រាប់ឯកសារក្នុងកិច្ចប្រជុំ FRIENDS: Kick-off Meeting សូមចូលទៅកាន់ link នេះ។

Comments are closed.