ថ្នាក់ដឹកនាំ ២រូប ពីសាកលវិទ្យាល័យអន្តរជាតិ ឌូវី និង ៣រូប ពីសាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំ the 2nd FRIENDS Partner Meeting រយៈពេល ៤ថ្ងៃ នៅប្រទេសតួគី ថ្ងៃទី១១-១៤ ខែមិចុនា ឆ្នាំ២០១៩
.
គណៈគ្រប់គ្រង ២រូប នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ៣រូប ពីសាកលវិទ្យាល័យស្វាយរៀង បានចូលរួមកិច្ចប្រជុំ the 2nd FRIENDS Partner Meeting រយៈពេល ៤ថ្ងៃ នៅប្រទេសតួគី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រធានបទក្នុងកិច្ចប្រជុំនេះ រួមមាន៖ ១. ការវិវត្តន៍នៃ FRIENDS Project ២. កិច្ចការបន្ទាប់ និង ៣. ការបណ្តុះបណ្តាលអំពី European Higher Education in the World ។
.
សាកលវិទ្យាល័យអន្តរជាតិ ឌូវី និងសាកលវិទ្យាល័យស្វាយរៀង ជាសមាជិកក្នុងចំណោមសាកលវិទ្យាល័យចំនួន១៦ ផ្សេងទៀត នៅទ្វីបអ៊ឺរ៉ុប និងអាសុី។ FRIENDS Project មានរយៈពេល ៣ឆ្នាំ និងទទួលបានមូលនិធិពី Erasmus+ Programme ហើយគោលបំណង គឺដើម្បីបណ្តុះនូវសមត្ថភាព ‘អន្តរជាតិនីយកម្ម’ ទៅលើកម្មវិធីសិក្សា សាស្ត្រាចារ្យ បុគ្គលិក និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជា ផ្តល់ឱកាសឱ្យនិស្សិតទាំងអស់ ទទួលបានជំនាញ ចំណេះដឹង និងបទពិសោធន៍ ជាសកល។
.
– សម្រាប់ឯកសារក្នុងកិច្ចប្រជុំ the 2nd FRIENDS Partner Meeting សូមចូលទៅកាន់ link នេះ។
– សម្រាប់ឯកសារក្នុងការបណ្តុះបណ្តាលអំពី European Higher Education in the World សូមចូលទៅកាន់ link នេះ។