និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាចំនួន១១ មកពីព្រះរាជាណាចក្រប៊ូតាន កម្ពុជា ម៉ាឡេស៊ី ថៃ និងហ្វីលីពីន កំពុងទស្សនាសាកលវិទ្យាល័យ Varna University of Management

 

និស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១១ ដែលមកពីប្រទេសម៉ាឡេស៊ី ថៃ ប៊ូតាន កម្ពុជា និងហ្វីលីពីន កំពុងទស្សនាសាកលវិទ្យាល័យគ្រប់គ្រង Varna (VUM) ក្នុងប្រទេសប៊ុលហ្គារី។ អ្នកឈ្នះការប្រកួតវីដអូ Digital storytelling មានឧកាសបានចូលរួម FRIENDS Boot camp ឆ្នាំ២០២២ នៅក្នុងប្រទេសប៊ុលហ្គារី ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី6 ខែមិថុនា។ មេរៀននិងត្រូវបង្រៀន គឺស្ថិតនៅលើផ្នែកនៃការសិក្សាឆ្លងវប្បធម៌ ការច្នៃប្រឌិតនិងនវានុវត្ដន៍ និងការគ្រប់គ្រងព្រឹត្តិការណ៍។

គោលបំណងសំខាន់នៃគម្រោង គឺដើម្បីអភិវឌ្ឍសមត្ថភាពសកលរបស់និស្សិតនៃសាកលវិទ្យាល័យ ប្រទេសដៃគូ តាមរយៈការរួមបញ្ចូលនៃវិមាត្រអន្តរវប្បធម៌ទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងក្រៅផ្លូវការរបស់សាកលវិទ្យាល័យ។

និស្សិតនិងស្នាក់នៅសាកលវិទ្យាល័យ VUM រហូតដល់ថ្ងៃទី 2 ខែកក្កដា។ បន្ថែមពីលើមេរៀនដែលបានគ្រោង ទុកសម្រាប់ការបណ្តុះបណ្តាល និស្សិតនឹងមានឱកាសរីករាយកម្សាន្ដឆ្នេរសមុទ្រខ្មៅ ប៊ុលហ្គារីដ៏រស់រវើក និងជីវិតនៅរដូវក្តៅ។ ការធ្វើដំណើរ និងការជួបមនុស្សថ្មីៗ ក៏នឹងនាំយើងស្គាល់អាហារ និងមុខម្ហូបថ្មីៗពីជុំវិញពិភពលោកផងដែរ។ នៅពេលដំបូងនៃការបោះជំរុំមិត្តភាពនៅ VUM សិស្សមានឱកាស ចូលរួមក្នុងការផ្លាស់ប្តូរអាហារសម្រន់។ ការផ្លាស់ប្តូរទំនិញ អាហារឆ្ងាញ់ៗ និងបង្អែមពីប្រទេសហ្វីលីពីន ថៃ ម៉ាឡេស៊ី កម្ពុជា និងប៊ូតាន គឺជាវិធីដ៏រីករាយមួយដើម្បីអបអរសាទរសប្តាហ៍ដំបូងនៃការបោះជំរុំ។

FRIENDS Bootcamp Agenda

Comments are closed.