បទបង្ហាញអំពី FRIENDS Project ដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យអន្តរជាតិ ឌូវី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩
លោក មាស រស្មី អ្នកសម្របសម្រួលគម្រោងរបស់ Erasmus+ FRIENDS Project ប្រចាំសាកលវិទ្យាល័យអន្តរជាតិ ឌូវី បានធ្វើបទបង្ហាញអំពីគម្រោងនេះ ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យអន្តរជាតិ ឌូវី ។ FRIENDS Project ផ្តល់ជូនសាកលវិទ្យាល័យអន្តរជាតិ ឌូវី នូវថវិកាប្រមាណជាង ៦ម៉ីនដូល្លារ សម្រាប់ពង្រឹងកម្មវិធីសិក្សាឱ្យមានលក្ខណៈជាអន្តរជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញជាសកល ដល់បុគ្គលិក សាស្ត្រចារ្យ និងនិស្សិត។ លើសពីនេះ គម្រោងក៏បានជួយឧបត្ថមទិញសម្ភារៈការិយាល័យ ដូចជា កាមេរ៉ា ជើងទ្រ កុំព្យូទ័រលើតុ កំព្យូទ័រយួរដៃ ម៉ាស៊ីនកូពី ទូរទស្សន៍ និង LCDs ។ សាកលវិទ្យាល័យស្វាយរៀង ដែលជាសមាជិករបស់ FRIENDS Project ផងនោះ ក៏មានបំណងចង់ចែករំលែកនូវ គម្រោងមួយចំនួនទៀត ដែលសាកលវិទ្យាល័យទទួលបាន មកឱ្យយើងផងដែរ។ លោក អគ្គនាយក បានបង្ហាញពីការសប្បាយរីករាយយ៉ាងខ្លាំងជាមួយពត៌មាននេះ ហើយលោកបានផ្តល់យោបល់បន្ថែមចំពោះ អ្នកដែលត្រូវជួយធ្វើការក្នុងកម្រោងដ៏ធំនេះ គឺគួរសំឡឹងមើលលោក John Glynn ដែលកំពុងដាក់ពាក្យមក DI ថាតើគាត់អាចជួយធ្វើការនេះបាន ឬអត់។ ដូច្នេះ លោក រស់ សារុ៉ម គួរពិនិត្យលើការងារនេះ ជាមួយលោក មាស រស្មី ក្នុងការជ្រើសរើសអ្នកធ្វើការក្នុងគម្រោង FRIENDS Project របស់ Erasmus+ នេះ។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)