បទបង្ហាញអំពីកិច្ចប្រជុំ the Kick-off Meeting នៅប្រទេសម៉ាឡេសុី ដល់ថ្នាក់ដឹកនាំ DIET ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
លោកបណ្ឌិត Raymond Zepp និង លោក មាស រស្មី ដែលទើបនឹងវិលត្រឡប់មកពីប្រជុំ FRIENDS: Kick-off Meeting នៅប្រទេសម៉ាឡេស៊ី បានធ្វើបទបង្ហាញមួយ ដល់ថ្នាក់ដឹកនាំ ឌូវី អុិនធើណេសិនណល ផ្នែកអប់រំ និងបណ្តុះបណ្តាល (DIET) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ។ លោកទាំងពីបានរៀបរាប់ថា FRIENDS Project នេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងនេះ ត្រូវបាន Erasmus+ ផ្ដល់ជូន Varna University of Management ជាអ្នកដឹកនាំដោយផ្ដល់ថវិការប្រមាណជិត ១លាន អឺរ៉ូ។ សាកលវិទ្យាល័យចំនួន ១៦ នៅតំបន់អឺរ៉ុប និងអាស៊ី បានចូលរួមជាសមាជិក ហើយប្រទេសកម្ពុជាមាន សាកលវិទ្យាល័យចំនួន ២ ចូលរួមគឺ សាកលវិទ្យាល័យអន្តរជាតិ ឌូវី និងសាកលវិទ្យាល័យស្វាយរៀង។ សម្រាប់សាកលវិទ្យាល័យអន្តរជាតិ ឌូវី គឺយើងទទួលបានថវិកាជាង ៥ម៊ឺន អឺរ៉ូ។ ទិសដៅចម្បងរបស់ FRIENDS Project គឺ អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ មានន័យថា ការធ្វើឱ្យសាកលវិទ្យាល័យអន្តរជាតិ ឌូវី ក្លាយជាសាកលវិទ្យាល័យអន្តរជាតិពិតប្រាកដ តាមរយៈការបង្កើតនូវមជ្ឈមណ្ឌលមួយ ហៅថា FRIENDS Teahouse ។ និស្សិតទាំងក្នុង និងក្រៅសាកលវិទ្យាល័យ អាចចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង ឬអាចបង្កើតកម្មវិធី ឬវេទិការនានា ពាក់ព័ន្ធនឹងបទពិសោធន៍ក្រៅប្រទេស ឬកិច្ចការបរទេស។ កិច្ចការនេះ នឹងធ្វើឡើងបន្ទាប់ពីយើងបានបញ្ជូន និស្សិតជ័យលាភី ដែលបានធ្វើ វីឌីអូខ្លីបខ្លី ចំនួន ៣នាក់ ទៅចូលរួមស្វែងយល់បន្ថែម ចំនួន ៨អាទិត្យ នៅប្រទេស Bulgaria ដែលឧបត្ថម្ភដោយ Erasmus+។ FRIENDS Project មិនសំដៅទៅលើតែការបញ្ជូននិស្សិត និងសាស្រ្តាចារ្យ ទៅក្រៅប្រទេសនោះទេ គឺសំដៅលើការអភិវឌ្ឍសមត្ថភាពគ្រប់ជាន់ថ្នាក់ (និស្សិត សាស្រ្តាចារ្យ ព្រឹទ្ធបុរស រហូតដល់គណៈគ្រប់) ពាក់ព័ន្ធនឹងការធ្វើ អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ ក៏ដូចជាកម្មវិធីសិក្សាផងដែរ។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)