របាយការណ៍ជំនួបគណៈកម្មការវិនិច្ឆ័យ ការធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ ឬ Digital Storytelling Contest របស់និស្សិត ២០រូប នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

 

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ អនុប្រធានការិយាល័យ ទំនាក់ទំនងសាធារណៈ និងកិច្ចការបរទេស លោក មាស រស្មី បានដឹកនាំកិច្ចប្រជុំមួយរយៈពេល ៣ម៉ោង ជាមួយគណៈកម្មការ ៣រូបផ្សេងទៀត ដើម្បីពិភាក្សា វិនិច្ឆ័យ និងដាក់ពិន្ទុ វីឌីអូឃ្លីបចែករំលែកបទពិសោធន៍ របស់និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី ចំនួន ២០រូប នៅក្នុងការប្រកួត។ គណៈកម្មការទាំង ៤រូប គឺ៖

១. លោក មាស រស្មី៖ អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងកិច្ចការបរទេស នៃ ស.អ.ឌ

២. លោក ទោ លឿត៖ ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យអន្តរជាតិ ឌូវី

៣. លោក ផា គឹមឡេង៖ ប្រធានការិយាល័យព័ត៌មានវិទ្យា នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល

៤. លោក និត្យ សុភ័ក្រ៖ នាយករងទទួលបន្ទុកប្រតិបត្តិ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំអ៊ីល៉ីត ។

ជាដំបូង លោកអនុប្រធាន បានចាប់ផ្ដើមរៀបរាប់សង្ខេបអំពី FRIENDS Project រួចក៏បានរៀបរាប់ពី កម្មវិធីប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ ឬ Digital Storytelling Contest និងគោលបំណងរបស់វាទៅ កាន់គណៈកម្មការរបស់យើង។ បន្ទាប់មក លោក មាស​ រស្មី បានជម្រាបគណៈកម្មការ អំពីរបៀបនៃការវិនិច្ឆ័យ និងដាក់ពិន្ទុទៅលើ ៤ចំនុចសំខាន់ៗ ដែលគម្រោងបានរៀបចំ៖

១. ការច្នៃប្រឌិត និងភាពជាម្ចាស់នៃការរចនា​ (៣០%)

២. ឥទ្ធិពល និងខ្លឹមសារក្នុងវិឌីអូឃ្លីប (៣០%)

៣. ជំនាញក្នុងការរៀបចំវិឌីអូឃ្លីប (២០%)

៤. ធាតុសំខាន់ៗ និងការតម្រង់ទិស​ (២០%)

(សូមស្វែងយល់លម្អិត នូវការរៀបរាប់ខាងលើ សូមចុចនៅទីនេះ ជាភាសាខ្មែរ និងភាសាអង់គ្លេស )

បន្ទាប់មក កិច្ចប្រជុំក៏បានចាប់ផ្តើមចាក់វិឌីអូឃ្លីបម្តងមួយៗ របស់និស្សិត នៅលើផ្ទាំង LCD រួចធ្វើការពិភាក្សា វាយតម្លៃ និងដាក់ពិន្ទុ។ វិឌីអូទាំង២០ មានដូចខាងក្រោម៖

1. Sipha Kanchany: How to Build a Beautiful World for Yourself and Others

2. Vann Sopha: My Communication Experiences

3. Phal Sreyphoung: Sharing Experience of Short-Term Study in Taiwan

4. Vet Samnang: Living Across Culture

5. Eng Sreykeo: Beautiful People Leave Beautiful Memories

6. Van Chankreosna: Teamwork

7. Sea Navy: Let’s Make a Difference

8. Ton Saruom: My Experience in Learning English with Foreign Teachers

9. Lort Kanta: My Personal Experience in Taiwan

10. Khann Sophal: My Travel Experience

11. Kung Makara: My First Cross-cultural Experience as a Tour Guide

12. Thorn Panhapov: Two Countries Two Cultures

13. Phat Ephuong: My Cross-cultural Volunteering

14. Hour Sophal: My Experience in Studying Online

15. Svat Sina: My Experience of an Exchange Program

16. Lay Senghy: My Experience in FRIENDS Project Online Course

17. Phai Vanra: Young Farmer Exchange in South Korea

18. Khon Mantha: The Same but Different

19. Chann Sokny: Why I Need to Communicate with Foreigners

20 Prum Kimcheng: My Experience with a German Colleague

ការចាក់វិឌីអូឃ្លីប ការពិភក្សា វាយតម្លៃ និងដាក់ពិន្ទុ ត្រូវបានបញ្ចប់នៅម៉ោង ១២:០០រសៀល តាមការ កំណត់។ លោក មាស រស្មី បានថ្លែងអំណរគុណដល់គណៈកម្មការរបស់យើង ដែលចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមកិច្ចប្រជុំនេះ។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)

សូមចុចនៅទីនេះ ដើម្បីមើលលទ្ធផលវាយតម្លៃ និងដាក់ពិន្ទុទៅលើវិឌីអូនិស្សិតទាំង ២០រូប។

Comments are closed.