កិច្ចប្រជុំ FRIENDS លើកទី៣ និងសិក្ខាសាលាស្តីពី ការរៀបចំវិញ្ញាបនបត្រអន្តរវប្បធម៌ នៅសាកលវិទ្យាល័យស្វាយរៀង ថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០១៩
កិច្ចប្រជុំ FRIENDS លើកទី៣ បានធ្វើឡើងនៅ សាកលវិទ្យាល័យស្វាយរៀង ប្រទសកម្ពុជា ដោយមានការចូលរួមពីសមាជិកទាំង ១៦សាកលវិទ្យាល័យក្នុងគម្រោងនេះ ដែលមានចំនួន ៣៨នាក់។ របៀបវីរៈនៃកិច្ចប្រជុំរយៈពេល ៤ថ្ងៃនេះ ត្រូវបានបញ្ចូលនូវ សិក្ខាសាលាស្តីពី ការរៀបចំវិញ្ញាបនបត្រអន្តរវប្បធម៌ កិច្ចពិភាក្សាអំពីការគ្រប់គ្រងគម្រោង គុណភាព និងការផ្សព្វផ្សាយ។ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំ សមាជិកទាំងអស់ បានជួបជាមួយនឹង មន្ត្រីជាន់ខ្ពស់នៃ នាយកដ្ឋានថ្នាក់ឧត្តមសិក្សា មួយចំនួន នៃក្រសួងអប់រំ យុវជន និងកីឡា នៅទីក្រុងភ្នំពេញ ដើម្បីធ្វើបទបង្ហាញអំពី FRIENDS Project និងពីភាក្សាលើប្រធានបទអន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ (IaH) ក៏ដូចជា យន្តការផ្សេងៗ ដែលអាចឳ្យកិច្ចការ FRIENDS Project មានភាពវិជ្ជមាន នៅកម្ពុជា។
Intercultural Passport Design Workshop
Digital Storytelling and Storyboard
IaH: From Awareness to Action: WP2 Update