កិច្ចប្រជុំ FRIENDS លើកទី២ នៅ Instanbul Aydin University ប្រទេសតួគី ថ្ងៃ១១-១៤ ខែមិថុនា ឆ្នាំ២០១៩
.
កិច្ចប្រជុំ FRIENDS លើកទី ២ មានការចូលរួមចំនួន ៣៩នាក់ ដែលតំណាងឱ្យ HEIs ទាំង ១៦ ជាសមាជិករបស់គម្រោង។ កិច្ចប្រជុំរយៈពេល ៤ថ្ងៃ ប្រព្រឹត្តទៅនៅ IAU ក្នុងទីក្រុងអ៊ីស្តេនប៊ុលដែលជានិមិត្តរូបនៃភាពចម្រុះវប្បធម៌។ របៀបវារៈនៃកិច្ចប្រជុំរួមមាន វេទិកាស្តីពី ការគ្រប់គ្រងគម្រោង និងផែនការ គុណភាព និងការផ្សព្វផ្សាយ។ ក្នុងកិច្ចប្រជុំនេះ សមាជិក FRIENDS បានពិភាក្សា និងអនុម័តលើក្រមសីលធម៌ FRIENDS (Code of Conduct) ជាគុណតម្លៃ និងគោលការណ៍ណែនាំ ដែលសមាជិកគម្រោង ក៏ដូចជាអ្នកចូលរួមក្នុងគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាម។ កិច្ចប្រជុំ FRIENDS លើកទី២ នេះ ត្រូវបានរួមបញ្ចូលជាមួយនឹង សិក្ខាសាលាស្តីពី European Higher Education in the World ជាវគ្គបណ្តុះបណ្តាលមួយ រៀបចំដោយសមាជិកពីអឺរ៉ុប ដែលគ្រប់គ្រងសកម្មភាពពង្រឹងសមត្ថភាពក្នុង Work Package 2 ។
.
WP7 FRIENDS Dissemination Panel
WP2 IaH From Awareness to Action: the Way Ahead
WP4 FRIENDS Teahouses: the Way Ahead
3rd FRIENDS Meeting Planning_1
3rd FRIENDS Meeting Planning_2