FRIENDS នៅក្នុងសន្និសីទ ASEM EDUCATION IN A DIGITAL WORLD ថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៨

ការធ្វើបទបង្ហាញដំបូងអំពី គំនិតផ្តួចផ្តើមរបស់ FRIENDS ទៅដល់ក្រុមមន្ត្រីអប់រំថ្នាក់ឧត្តមសិក្សា និងអ្នកបង្កើតគោលនយោបាយ មកពីទ្វីបអ៊ឺរ៉ុប និងអាស៊ី ធ្វើឡើងនៅថ្ងៃទី២០ និងទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Cologne ប្រទេសអាឡឺម៉ង់ ពោលគឺ ភា្លមៗបន្ទាប់ពីគម្រោងនេះ បានចាប់ផ្តើមរយៈពេលមួយសប្តាហ៍ គឺថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ ។ អ្នកសម្របសម្រួលរបស់ FRIENDS Project គឺ Christina Armutlieva ជាប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃ Varna University of Management បានធ្វើបទបង្ហាញអំពីគំនិតផ្តួចផ្តើមរបស់ FRIENDS Project នេះ (FRIENDS initiative) ក្នុងសន្និសីទ DAAD ក្រោមប្រធានបទ ASEM Education in a Digital World: Bridging the Continents – Connecting the People?. មុនពេលដែលសន្និសីទនេះបង្កើតឡើង DAAD បានប្រកាសឱ្យមានការដាក់សំណើរគម្រោងទូទាំងទ្វីបអ៊ឺរ៉ុប និងអាស៊ី ហើយគំនិតផ្តួចផ្តើមរបស់ FRIENDS ក៏ត្រូវបានជ្រើសរើសមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមចំនួនបួន នៃប្រមាណ ២០០គម្រោង ដែលបានដាក់ជូនដោយអ្នកស្រាវជ្រាវ ពីប្រទេសដៃគូចំនួន២៥ ក្នុង ASEM ។ គម្រោងផ្សេងៗ ដែលត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញនៅសន្និសីទ DAAD ដែលមានបញ្ចូលនូវកម្មវិធីអន្តរវប្បធម៌ ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងនោះមានគំនិតផ្តួចផ្តើមរបស់ FRIENDS ផងដែរ ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយអាចអានបាន នៅទីនេះ ជាមួយនឹងរបាយការណ៍សន្និសីទ និងសេចក្តីផ្តើមនៃ ASEM Education Process រៀបចំដោយ ASEM Education Secretariat ។

Comments are closed.