FRIENDS Caravans នៅកម្ពុជា

FRIENDS Caravans នៅសាកលវិទ្យាល័យស្វាយរៀង

FRIENDS Caravans លើកទី១ នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១

នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យស្វាយរៀង (SRU) បានប្រារព្ធកម្មវិធី FRIENDS Caravans លើកដំបូងរបស់ខ្លួន នៅសាលប្រជុំ ក្នុងបរិវេណសាកលវិទ្យាល័យ។ កម្មវិធី ​ត្រូវ​បាន​ចូល​រួម​ដោយ​ស្ថាប័ននាៗ​ក្នុង​ខេត្ត ខណៈ​ដែលគ្រិះស្ថានបួន​ទៀត​មក​ពី​បណ្ដាខេត្ត​ផ្សេង​​បាន​ចូល​រួម​តាម​រយៈ ZOOM។ បទ​បង្ហាញ​ត្រូវធ្វើឡើង​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នកចូលរួម​អាច​យល់​បាន។ លោកគ្រូអ្នកគ្រូ ដែលចូលរួមក្នុងគម្រោង បានរៀបរាប់ពីប្រវត្តិនៃគម្រោង និងទ្រឹស្តីនៅពីក្រោយ Intercultural Passport ។ សិស្សដែលបានបញ្ចប់ Intercultural Passport ចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការធ្វើ MOOC និងបង្កើតវីដូអូឌីជីថលរបស់ពួកគេ។ ពួកគេក៏បានបង្ហាញបង្កើតវីដូអូឌីជីថលរបស់ពួកគេផងដែរ។ ដើម្បីជុំរុញលើកទឹកចិត្តអោយមានការសួរសំណួរនៅចុងកម្មវិធី SRU បានប្រើថង់ និងកែវកាហ្វេពីសម្ភារៈ SWAG ជាការលើកទឹកចិត្ត។ ព្រឹត្តិការណ៍ទាំងមូលមានរយៈពេលប្រហែល 3 ម៉ោងដោយមានអ្នកចូលរួមចំនួន 62 នាក់។

FRIENDS Caravans លើកទី២ នៅសាកលវិទ្យាល័យស្វាយរៀង – ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២

FRIENDS Caravans លើកទី២ ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​ស្វាយរៀង បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី១៣ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (UHST)។ និស្សិតចំនួន 60នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍​ ក្នុងនោះសិស្សសាកលវិទ្យាល័យស្វាយរៀង ដែលជាជ័យលាភីក្នុងការប្រកួតវីដេអូឌីជីថល បានថ្លែងសុន្ទរកថា និងរៀបរាប់អំពីបទពិសោធន៍វប្បធម៌របស់ពួកគេក្នុងកម្មវិធី FRIENDS Student Boot Camp នៅប្រទេសប៊ុលហ្គារី។ សាកលវិទ្យាល័យស្វាយរៀង ក៏បានធ្វើបទបង្ហាញស្តីពី MOOC និងសារៈសំខាន់នៃ Internationalization @ Home​ ផងដែរ។

FRIENDS Caravans លើកទី៣ នៅសាកលវិទ្យាល័យស្វាយរៀង ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2022

ព្រឹត្តិការណ៍ដ៏ជោគជ័យមួយទៀត ដែលជាផ្នែកនៃ សកម្មភាពFRIENDS Caravans ត្រូវបានប្រារព្ធឡើងដោយសាកលវិទ្យាល័យស្វាយរៀង នៅបរិវេណសាកលវិទ្យាល័យជាស៊ីមកំចាយមារ។ និស្សិតចំនួន 89 នាក់បានចូលរួមក្នុងម្មវិធីនេះ ដែលទោះបីជាមានការពន្យារពេលដោយសារជំងឺរាតត្បាតសកលក៏ដោយ ក៏នៅតែរកឃើញវិធីដើម្បីលើកកម្ពស់ IACD MOOC និង Internatiolization @ Home

FRIENDS Caravans លើកទី​៤ និង​ទី​៥ នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង – ២៦ តុលា ២០២២

នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2022 សាកលវិទ្យាល័យស្វាយរៀងបានប្រារព្ធពិធី Caravans អនឡាញចំនួនពីរ ដោយមានអ្នកចូលរួមចំនួន 63 សម្រាប់ FRIENDS Caravans លើកទី៤ និង38 សម្រាប់ FRIENDS Caravans លើកទី៥។ Caravans មានគោលដៅសម្រាប់​ ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ក្រចេះ និង​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង។

FRIENDS CARAVANS នៅសាកលវិទ្យាល័យអន្តរជាតិ DEWEY

សាកលវិទ្យាល័យ Dewey International បានដឹកនាំកម្មវិធី FRIENDS Caravans ចំនួន៥ ដែលជាផ្នែកនៃសកម្មភាពនៅក្នុងគម្រោង FRIENDS ភ្ជាប់គ្រឹះស្ថានឧត្ដមសិក្សាចំនួន១២ និងនិស្សិតរាប់ពាន់នាក់តាមរយៈ IACD MOOC ។ កម្មវិធីដែលមានឈ្មោះថា ” Caravans ” ត្រូវ​បាន​រៀប​ចំ​ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ​ឆ្នាំ ២០២២៖ ថ្ងៃ​ទី៨ ទី១២ ទី២០ ខែ​កក្កដា ថ្ងៃ​ទី៣ ​ទី៣០ ខែ​សីហា។ និស្សិតដែលបានចូលរួមកម្មវិធី FRIENDS Bootcamp បានចែករំលែកបទពិសោធន៍របស់ពួកគេ និងពន្យល់អំពីអត្ថប្រយោជន៍នៃការបញ្ចប់ការការសិក្សាអំពី ការយល់ដឹងអន្តរវប្បធម៌ និងភាពចម្រុះនៃវប្បធម៌ (វគ្គសិក្សាបើកទូលាយអនឡាញដ៏ធំ ឬ IACD MOOC) និង​​ Intercultural Passport

អ្នកចូលរួមសរុបចំនួន 179 នាក់បានចូលរួមក្នុងកម្មវិធី ដែលសាកលវិទ្យាល័យអន្តរជាតិ Deweyបានរៀបចំ ។ និស្សិត​មក​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​៥​ផ្សេង​គ្នា​​មាន​ដូច​ជា៖

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

សាកលវិទ្យាល័យអន្តរជាតិ សាខាបាត់ដំបង – IUBB

ពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ សាខាបាត់ដំបង-SBUBB

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុខភាពប្រចាំតំបន់

ហ្វារពន្លឺសិល្បៈ

 

Comments are closed.