សាកលវិទ្យាល័យអន្តរជាតិ ឌូវី និងសាកលវិទ្យាល័យស្វាយរៀង ចូលរួម Webinars ចំនួន ៤លើក អំពីការអភិវឌ្ឍសមត្ថភាពទៅលើ IaH ខែកក្កដា-សីហា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំនៃ ឌូវី អុិនធើណេសិនណស ផ្នែកអប់រំ និងបណ្តុះបណ្តាល និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ប្រមាណ ២០រូប និងថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យស្វាយរៀង ប្រមាណ ២០រូប បានចូលរួមក្នុងកិច្ចប្រជុំ Webinar ចំនួន ៤លើក ក្នុងអំឡុង ខែកក្កដា និងខែសីហា ជាមួយនឹងសាកលវិទ្យាល័យដៃគូចំនួន១៦ របស់ Erasmus+ FRIENDS Project ស្តីអំពី អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ ឬ Internationalization at Home (IaH) ។ Webinar នីមួយៗ មានថេរវេលាប្រមាណ ១ម៉ោង ហើយរៀបរាប់អំពី ទិដ្ឋភាពផ្សេងៗនៃ IaH នៅតាមសាកលវិទ្យាល័យដៃគួរបស់យើងនៅអឺរ៉ុប។ គោលបំណង គឺដើម្បីបណ្ដុះនូវសមត្ថភាព ‘អន្តរជាតូបនីយកម្ម’ ទៅលើកម្មវិធីសិក្សា សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យដៃគូទាំង១៦ នៅអាស៊ី។ ប្រធានបទនីមួយៗក្នុង Webinar ទាំង៤ មានដូចតទៅ៖
១. វប្បធម៌ចម្រុះក្នុងសាកលវិទ្យាល័យ និងការបញ្ជ្រាបអន្តរវប្បធម៌ – Campus Diversity and Intercultural Engagement (ថ្ងែទី២៤ ខែសីហា ឆ្នា២០១៩)
២. ការអភិវឌ្ឍជំនាញសកល នៅក្នុងប្រទេស – Global Skills Development in Local Context (ថ្ងែទី៣១ ខែសីហា ឆ្នា២០១៩)
៣. ការសិក្សាតាមអនឡាញ – Virtual Mobility (ថ្ងែទី៧ ខែកញ្ញា ឆ្នា២០១៩)
៤. ការធ្វើអន្តរជាតូបនីកម្មកម្មវិធីសិក្សា – Internationalization of Formal Curriculum (ថ្ងែទី១៤ ខែកញ្ញា ឆ្នា២០១៩)
ដើម្បីស្វែងយល់បន្ថែមអំពីប្រធានបទនីមួយៗ អាចទំនាក់ទំនងទៅកាន់អ្នកជំនាញ និងអ្នកសម្របសម្រួលដោយផ្ទាល់ ឬទាញយកឯកសារខាងក្រោមទាំង slide presentation និងវិឌីអូ៖
IaH Webinar 1, 24 July 2019
IaH Webinar 2, 31 July 2019
IaH Webinar 3, 7 August 2019
BEEHIVE project: UC case study
IaH Webinar 4, 14 August 2019