ផែនការសកម្មភាពនៃ IaH
ផែការសកម្មភាពនៃ អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ (IaH) នៅកម្ពុជា ខាងក្រោមនេះ ក៏ដូចជា នៅសាកលវិទ្យាល័យទាំង១២ នៅអាសុី ត្រូវបានរៀបចំឡើងក្រោយ សកម្មភាពមួយចំនួន ដូចជា Campus & Curriculum: InterRationalise This! ។ កិច្ចពិភាក្សាតុមូល បានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យទាំង១២ នៅអាសុី ក្នុងអំឡុង ខែសីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ។ គោលបំណង គឺដើម្បីបង្កើតនូវការសន្ទនាក្នុងសាកលវិទ្យាល័យ អំពីវិធីបង្កើន និងជម្រុញនូវដំណើរការ IaH សម្រាប់ជាប្រយោជន៍ដល់និស្សិតទាំងអស់ ជាពិសេស និស្សិតដែលមិនធ្លាប់បានចេញទៅក្រៅប្រទេស ក្នុងអំឡុងពេលនៃការសិក្សារបស់ពួកគេ។ កម្រិតនៃការវិវត្ត និងនិន្នាការ IaH របស់សាកលវិទ្យាល័យសមាជិកនីមួយៗ មាននៅក្នុង របាយការណ៍អំពី ទិដ្ខភាពទូទៅនៃសាកលវិទ្យាល័យ ទៅលើ IaH ដែលបានរៀបចំឡើងតាំងពីការចាប់ផ្តើមនៃគម្រោង បានបង្កើតទៅជា ផែនការសកម្មភាព IaH ដែលបានអនុម័តនេះ។ សាកលវិទ្យាល័យទាំង១២ តម្រូវឱ្យពិនិត្យផែនការនេះរៀងៗខ្លួនឡើងវិញ និងធ្វើបច្ចុប្បន្នភាព រហូតដល់ចប់គម្រោងនេះ ដើម្បីធានាថា កិច្ចការរបស់គម្រោងនឹងមាននិរន្តរភាព ក្រោយបញ្ចប់គម្រោងនេះ។
អន្តរជាតូបនីយកម្មក្នុង សាកលវិទ្យាល័យស្វាយរៀង កម្ពុជា: ផែនការសកម្មភាព; កិច្ចពិភាក្សាតុមូល ៥ កុម្ភៈ ២០២០, ចូលរួមពិភាក្សា ២០នាក់
អន្តរជាតូបនីយកម្មក្នុង សាកលវិទ្យាល័យអន្តរជាតិ ឌូវី កម្ពុជា: ផែនការសកម្មភាព; កិច្ចពិភាក្សាតុមូល ៦-៨ វិច្ឆិកា ២០១៩, ចូលរួមពិភាក្សា ៣២នាក់