គោលបំណង
FRIENDS Project មានគោលបំណង ពង្រឹងសមត្ថភាពអន្តរជាតូបនីយកម្ម ទៅលើសាកលវិទ្យាល័យដៃគូរ នៅប្រទេសបូតង់ កម្ពុជា ម៉ាឡេស៊ី ភីលីពីន និងថៃ ក៏ដូចជា អភិវឌ្ឍសមត្ថភាព និងចំណេះដឹងជាសកលរបស់និស្សិត ដោយការបញ្ជ្រាបនូវអន្តរវប្បធម៌ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងក្រៅផ្លូវការ នៃសាកលវិទ្យាល័យជាសមាជិក។ ដើម្បីសម្រេចបំណងនេះ សាកលវិទ្យាល័យនៅអ៊ឺរ៉ុបចំនួន៤ ពោលគឺ ពីប្រទេសប៉ុលការី ហុងគ្រី ប៉ូឡូញ និងតួគី និងសាកលវិទ្យាល័យជាសមាជិកទាំង១២ ទៀតនៅអាស៊ី នឹងចូលរួមក្នុងកិច្ចការជាបន្តបន្ទាប់ ដើម្បីឱ្យឆ្លើយតបទៅនឹងគោលដៅ ៥ របស់ FRIENDS Project ដូចខាងក្រោម៖
១. កំណត់នូវវិសាលភាពអន្តរជាតូបនីយកម្ម របស់សាកលវិទ្យាល័យជាសមាជិក និងកំណត់នូវកម្រិតនៃការដាក់បញ្ចូលនូវមុខវិជ្ជាពាក់ព័ន្ធនឹងអន្តរវប្បធម៌ និងអន្តរជាតិ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ និងក្រៅផ្លូវការរបស់សាកលវិទ្យាល័យជាសមាជិក៖ ត្រឹមខែមេសា ឆ្នា២០១៩ ។
២. បង្កើនសមត្ថភាព អន្តរជាតូបនីយកម្ម របស់សាកលវិទ្យាល័យជាសមាជិក តាមរយៈការបណ្តុះបណ្តាលមន្រ្តីនានា និងបញ្រ្ជាបនូវគំនិត អន្តរជាតូបនីយកម្មក្នុងសាកលវិទ្យាល័យ (IaH) ទៅក្នុងគោលនយោបាយ និងសកម្មភាពនៃសាកលវិទ្យាល័យ ដែលនឹងចែងក្នុង ផែនការសកម្មភាព IaH ៖ ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ។
៣. បង្កើនចំណេះដឹងនិស្សិតពាក់ព័ន្ធទៅនឹងអន្តរវប្បធម៌ និងការស៊ាំទៅនឹងវប្បធម៌ចម្រុះ ដោយការដាក់បញ្ចូលនូវ សិក្សាតាមអនឡាញ អំពីអន្តរវប្បធម៌ ទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់សាកលវិទ្យាល័យជាសមាជិក៖ ត្រឹមខែកក្កដា ឆ្នាំ២០២០ ។
៤. កែប្រែមុខមាត់នៃ ការិយាល័យទំនាក់ទំនងអន្តរជាតិ ឱ្យទៅជាកន្លែងពហុវប្បធម៌យ៉ាងសកម្ម ដោយបង្កើតនូវ FRIENDS Teahouse និងកម្មវិធី Home Away from Home សម្រាប់មើលថែទាំនិស្សិតបរទេសក្នុងសាកលវិទ្យាល័យ៖ ត្រឹមខែកុម្ភៈ ឆ្នាំ២០២១ ។
៥. លើកកម្ពស់ការសិក្សាតាមអនឡាញ និងចម្រុះវប្បធម៌នៅក្នុងប្រទេសជាសមាជិកទាំង៥ របស់ FRIENDS Project សម្រាប់ឱ្យនិស្សិតអាចអភិវឌ្ឍសមត្ថភាពជាសកលរបស់ខ្លួន៖ ត្រឹមខែវិចិ្ឆកា ឆ្នាំ២០២១ ។
ក្រុមគោលដៅសំខាន់របស់គម្រោងនេះ គឺ៖
១. និស្សិតសាកលវិទ្យាល័យជាសមាជិកទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ដំបូង នូវកម្មវិធីសិក្សាតាមអនឡាញ និង FRIENDS Teahouse ជាពិសេស និស្សិតបរទេស និងនិស្សិតក្នុងស្រុករបស់សាកលវិទ្យាល័យជាសមាជិក នឹងទទួលបាននូវការគាំទ្រ និងការយកចិត្តទុកដាក់ តាមរយៈ កម្មវិធី Home Away from Home ។
២. មន្ត្រីក្នុងការិយាល័យទំនាក់ទំនងអន្តរជាតិ មហាវិទ្យាល័យ និងគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ នឹងទទួលបាននូវចំណេះដឹងជាក់ស្តែងអំពី IaH ក៏ដូចជា បង្កើននូវការយល់ដឹងអំពី អន្តរវប្បធម៌ផងដែរ។