សាកលវិទ្យាល័យស្វាយរៀង

ឈ្មោះពេញ | សាកលវិទ្យាល័យស្វាយរៀង |
ពាក្យកាត់ | SRU |
គេហទំព័រ | www.sru.edu.kh |
អ្នកសម្របសម្រួលនៅសាកលវិទ្យាល័យ | ឆាយ វាសនា |
អុីម៉ែល | veasnachhay@sru.edu.kh |
ទូរសព្ទលេខ | (+៨៥៥)១៧ ៦២៦ ៦៧៦ |
សាកលវិទ្យាល័យស្វាយរៀង (SRU) គឺជាសាកលវិទ្យាល័យរដ្ឋមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចំកណ្ដាលរវាងទីក្រុងចំនួនពីរ គឺភ្នំពេញ ប្រទេសកម្ពុជា និងហូជីមិញ ប្រទេសវៀតណាម។ SRU បង្កើតឡើងកាលពី ខែឧសភា ឆ្នាំ២០០៥ និងមានមហាវិទ្យាល័យចំនួន៥ និងជំនាញចំនួន១១ មានដូចជា ជំនាញគណនេយ្យ ជំនាញក្សេត្រសាស្ត្រ ជំនាញវិទ្យាសាស្ត្រសត្វនិងពេទ្យសត្វ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ជំនាញភាសាអង់គ្លេស ជំនាញធនាគារនិងហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគណិតវិទ្យា ជំនាញរដ្ឋបាលសាធារណៈ និងជំនាញអភិវឌ្ឍន៍ជនបទ។ ក្នុងរយៈពេល ២ឆ្នាំខាងមុខ SRU នឹងបើកដំណើរការ មហាវិទ្យាល័យវិស្វកម្មមួយទៀត ដែលមាន ជំនាញវិស្វកម្មមេកានិច និងវិស្វកម្មឧស្សាហកម្ម។ SRU ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ បច្ចុប្បន្ន SRU មានបុគ្គលិកចំនួន ១៥០នាក់ និងនិស្សិតប្រមាណ ៤០០០នាក់ ហើយនិស្សិតជិត ៥០០០នាក់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ SRU ក៏បានបញ្ជូនសាស្រ្តាចារ្យមួយចំនួន ឱ្យបន្តការសិក្សានៅប្រទេសអូស្ត្រាលី រ៉ូម៉ានី និងវៀតណាម ហើយក៏បានបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសចិន អ៊ីស្រាអែល និងរូម៉ានី ផងដែរ។ SRU បានសហការជាមួយសាកលវិទ្យាល័យ ស្ថាប័ន និងអង្គការនានា ក្នុងស្រុក ក៏ដូចជា សាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិជាច្រើន នៅក្នុងពិភពលោក។ SRU គឺជាសមាជិកនៃ Passage to ASEAN (P2A) ដែលមានការផ្លាស់ប្តូរនិស្សិតទៅវិញទៅមករវាង ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ តាមរយៈ ASEAN-China Network for Cooperation and Exchanges among Engineering and Technology Universities សាកលវិទ្យាល័យស្វាយរៀង បានបង្កើតដៃគូជាមួយនឹងសាកលវិទ្យាល័យមួយចំនួន នៅប្រទេសចិន។ SRU ត្រូវបាន ធនាគារពិភពលោក ចាត់ទុកថាជាសាកលវិទ្យាល័យដ៏ល្អនៅកម្ពុជា ដោយមានជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈភាពជាដៃគូរបស់ Erasmus សម្រាប់គម្រោងនៃ ការលើកកំពស់ទៅលើដៃគូសាកលវិទ្យាល័យឯកជន សម្រាប់ការអភិវឌ្ឍដ៏ឆ្លាត និងមានចីរភាព ក្នុងតំបន់អាស៊ី (HUB4GROWTH), ការអនុវត្តគុណភាពអប់រំ និងបណ្តុះបណ្តាលសាកលវិទ្យាល័យបង្កើតថ្មី នៅតាមជនបទ នៃប្រទេសកម្ពុជា (UNICAM) ការគ្រប់គ្រងធនធានមនុស្សជាយុទ្ធសាស្ត្រ សម្រាប់សាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ (HR4Asia) និងពង្រឹងការធានាគុណភាពអប់រំថ្នាក់ឧត្តមសិក្សា នៅកម្ពុជា (SICA) ។ ចំនួននិស្សិតសរុប ដែលបានចុះឈ្មោះចូលរៀននៅ SRU ឆ្នាំ ២០១៦/២០១៧ មាន ៣៥៨៤នាក់ សិក្សាក្នុង ១៤ជំនាញ និងមានសាស្រ្តាចារ្យចំនួន ១២៨នាក់ កំពុងបង្រៀន ក្នុងនោះ មានសាស្រ្តាចារ្យបរទេសពេញម៉ោងចំនួន ៤នាក់ ផងដែរ។
ឯកឧត្តម ទុំ សារ៉ាវុធ ជាសាកលវិទ្យាធិការ នៃ SRU។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ Ateneo de Manilla ប្រទេសហ្វីលីពីន។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ លោកត្រូវបានចាត់ទុកថា ជាសាកលវិទ្យាធិការដ៏ឆ្នើម ដែលបានកសាងសាកលវិទ្យាល័យឡើង តាំងបាតដៃទទេ រហូតក្លាយជាសាកលវិទ្យាល័យមួយដ៏ល្បី នៅកម្ពុជា តាមរយៈ បរិស្ថានបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការទំនាក់ទំនង ការបង្កើននូវបណ្តាញ និងការកសាងសមត្ថភាព។ មួយរយៈពេលចុងក្រោយនេះ លោកបានដឹកនាំ និងចូលរួមក្នុងគម្រោងជាច្រើន រួមមាន ការអនុវត្តគុណភាពអប់រំ និងបណ្តុះបណ្តាលសាកលវិទ្យាល័យបង្កើតថ្មី នៅតាមជនបទ នៃប្រទេសកម្ពុជា (UNICAM) ការគ្រប់គ្រងធនធានមនុស្សជាយុទ្ធសាស្ត្រ សម្រាប់សាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ (HR4Asia) និងពង្រឹងការធានាគុណភាពអប់រំថ្នាក់ឧត្តមសិក្សា នៅកម្ពុជា (SICA) ។
លោក ហូវ សុខុន ជាព្រឹទ្ធបុរស នៃមហាវិទ្យាល័យមនុស្សសាស្រ្ត សិល្បៈ និងភាសាបរទេស។ លោកជាមនុស្សដ៏សំខាន់ម្នាក់ ដែលបានបង្កើតមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជា បានផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ដល់និស្សិត និងសាស្ត្រាចារ្យផ្សេងៗទៀត។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិត រយៈពេល ៣ឆ្នាំ នៅប្រទេសរ៉ូម៉ានី ហើយបានចូលរួមក្នុងសន្និសីទ និងកិច្ចប្រជុំអន្តរជាតិជាច្រើន នៅប្រទេសវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី រ៉ូម៉ានី ទុយនេស៊ី និងស៊ុយអែត។ លោកបាននិពន្ធសៀវភៅមួយ មានចំណងជើងថា “Comparative Perspective on Post-colonialism: Southeastern Asia and Central Eastern European ជាមួយ Bulletin of the Transilvania University of Brasov, vol.10 (59) No. 1-2017 ។ លោកក៏បានសម្របសម្រួល ក្នុងគម្រោង EMMASIA 2014 ដោយមានការចូលរួមពីសាកលវិទ្យាល័យចំនួន ៧ – ពីរនៅកម្ពុជា និងផ្សេងៗ ទៀតនៅអឺរ៉ុប។
លោក ឆាយ វាសនា ជាប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យស្វាយរៀង។ លោកបានទទួលសញ្ញាប័ត្រ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកអប់រំ ពី University of Canberra ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៥ ។ លោក វាសនា មានតួនាទីសំខាន់ ក្នុងការបង្កើនទំនាក់ទំនង SRU ជាមួយ សហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិនានា។ លោកបានចូលរួមក្នុងកិច្ចប្រជុំ និងសន្និសីទជាច្រើន នៅក្រៅប្រទេស ដែលពាក់ព័ន្ធនឹង ការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ពាក់ព័ន្ធនឹងអន្តរជាតូបនីយកម្ម និងការបង្កើនទំនាក់ទំនង នៅប្រទេសចិន ហុងកុង ឥណ្ឌូនេស៊ី និងថៃ។ បច្ចុប្បន្ន លោកមានតួនាទីសំខាន់ ក្នុងការបញ្ជូននិស្សិត និងទទួលនិស្សិតពីក្រៅប្រទេស តាមរយៈ ASEAN-China Network for Cooperation and Exchanges among Engineering and Technology Universities (ACNET-EngTech) និង the Passage to ASEAN (P2A) ។